khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត) និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា នៅគេហដ្ឋាននៃក្រុមគ្រួសារពស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

    ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមបណ្ឌិតផ្ទាល់ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមសម្តែងនូវសមានទុក្ខ សោកស្តាយ អាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ ដ៏ធំធេងបំផុតនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតមិនអាចកាត់ថ្លៃបាន។ មរណភាពរបស់ ឯកឧត្តម គឺជាការ បាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុបម្រើប្រទេសជាតិ និងប្រជាជាតិខ្មែរ។
    ឯកឧត្តមបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    សូមជម្រាបថា ឯកឧត្តម ទេព យុទ្ធី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail